បណ្ណសារដ្ឋានជាតិកម្ពុជាសូមស្វាគមន៍

បណ្ណសារដ្ឋានជាតិកម្ខុជា ទទួលបន្ទុកថែរក្សាការពារឯកសារដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជាដែល មានតម្លៃជាប្រវត្តិសាស្ត្រ និងគតិ យុត្តិ សំរាប់ដាក់ឱ្យយុវ័យបច្ចុប្បន្ន និងថ្ងៃអនាគតប្រើប្រាស់។ បណ្ណសារ ដ្ឋានជាតិកម្ខុជា គឺជាវិជ្ជាស្ថានបើកជាសាធារណៈ ជូនចំពោះអ្នក ដែលចាប់អារម្មណ៍អំពីកម្ពុជា នៅអតីតកាល។ បណ្ណសារដ្ឋានជាតិកម្ខុជា ទុកដូចជាការចងចាំរបស់រដ្ឋាភិបាល និងជួយក្នុងការ គ្រប់គ្រងរដ្ឋបាល និងថែរក្សា ការពារឯកសារដែលបង្កើតឡើងក្នុងសម័យភារូបនិយកម្ម។ បណ្ណសារដ្ឋានជាតិកម្ខុជា សូមស្វាគមន៍ចំពោះ និស្សិត, អ្នកស្រាវជ្រាវ បណ្ឌិតសភា, មន្ត្រីរដ្ឋាភិបាល និងសាធារណៈជនទូទៅ ទៅសិក្សាពិគ្រោះលើឯកសារដ៏សំបូណ៌បែបរបស់បណ្ណសារដ្ឋានជាតិកម្ខុជា និងគឺជា គណៈកម្មការផ្តល់នូវការបំរើការស្រាវជ្រាវពេញដោយសមត្ថភាព។ បណ្ណសារដ្ឋានជាតិកម្ខុជា ក៏ខិតខំយ៉ាងខ្លាំងដើម្បីសន្សំនូវចំណេះដឹងសំរាប់ អត្ថប្រយោជន៍របស់បណ្ណសារ និងរក្សាទុកនូវឯកសារ ក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការហ្វឹកហ្វឺន បណ្តុះបណ្តាលអំពីបច្ចេកទេសការងារ គ្រប់គ្រង និងអភិរក្សបណ្ណសារ។