ការពិគ្រោះយោបល់ និងការថតចម្លងឯកសារ

បណ្ណសារដ្ឋានជាតិកម្ពុជា អាចផ្តល់លទ្ធភាពដល់អ្នកស្រាវជ្រាវ ដែលចង់បាននូវការថតចម្លងឯកសារ ឫស្កេនរូបភាព ប្រសិនបើស្ថានភាព នៃឯកសារ ឫរូបភាព ដែលបានអនុញ្ញាអោយថតចម្លង ប្ញុធ្វើការស្គេននោះ គ្មានសភាពពុកផុយ ប្ញុខូតខាត ។

រាល់ការថតចម្លង ឫស្កេនឯកសារគ្រប់ប្រភេទ ត្រូវធ្វើឡើងដោយមន្ត្រីបណ្ណសារដ្ឋានជាតិកម្ពុជា ហើយតម្លៃនៃការថតចម្លង ឫស្កេនត្រូវបង់ ទៅតាមតម្លៃដែលបណ្ណសារដ្ឋានជាតិកម្ពុជាបានកំណត់។ ការងារថតចម្លងនេះ ត្រូវធ្វើដោយមានការប្រុងប្រយ័ត្នជាទីបំផុត ពីព្រោះឯកសារដ៏កម្រ រកបាន និងមានតម្លៃហើយដែលមានតែមួយច្បាប់ ត្រូវធ្វើយ៉ាងម៉េចកុំអោយមានខូចខាត។ ការប្រើប្រាស់ឯកសារ ត្រូវបានណែនាំដោយ បណ្ណសារ នុរក្ស អំពីវិធីប្រើប្រាស់ឯកសារយ៉ាងណា ក្នុងការកាន់ឯកសារយកមកអាន ។ អ្នកស្រាវជ្រាវមិនអនុញ្ញាតនាំយកនូវម៉ាស៊ីនស្គេន ប្ញុម៉ាស៊ីនថត ប្ញុឧប ករណ៍ផលិតផ្សេងៗទៀតផ្ទាល់ខ្លួនទេ បើធ្វើអ្វីៗផ្សេងទៀតលុះត្រាតែមានការអនុញ្ញាតពី បណ្ណសារដ្ឋានជាតិកម្ពុជា ជាមុនសិន ។

អ្នកស្រាវជ្រាវនឹងតម្រូវអោយបំពេញនូវទំរង់បែបបទ ដែលគេត្រូវសរសេរនូវគោលបំណងនៃការប្រើប្រាស់ឯកសារ ឬថតចម្លងឯកសារជា លក្ខណៈវិទ្យាសាស្ត្រ។ ការបោះពុម្ពណាមួយ ប្ញុការថតរូបភាពចេញពីបណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងការប្រើប្រាស់ដើម្បីធ្វើពាណិជ្ជកម្ម  គឺត្រូវតែមាន ការអនុញ្ញាតិពីបណ្ណសារដ្ឋានជាតិកម្ពុជា។ ឯកសាររបស់បណ្ណសារដ្ឋានជាតិកម្ពុជា ដែលបានមកពីប្រភពផ្សេងៗ អ្នកស្រាវជ្រាវត្រូវតែទៅសុំការ អនុញ្ញាតិពីម្ចាស់កម្មសិទ្ធ ដើម្បីអាចប្រើប្រាស់ក្នុងការស្រាវជ្រាវជាលក្ខណៈឯកជន ។

សំរាប់អតិថិជនដែលនៅតាមបណ្តាគ្រឹះស្ថាននានា ដែលស្នើសុំក្នុងការថតចម្លងឡើងវិញ ដើម្បីបំពេញអោយនូវឯកសារណាដែលគេខ្វះ ចន្លោះអោយទៅតាមលំដាប់សំរាប់ការទុកដាក់ប្រើប្រាស់ផ្ទាល់ខ្លួន បណ្ណសារដ្ឋានជាតិកម្ពុជា មានការផ្តល់សេវាកម្មជាមីក្រូហ្វីល ដែលជាផ្នែកមួយ នៃគំរោងសហប្រតិបត្តិការ។

សូមទំនាក់ទំនងជាមួយនឹង បណ្ណសារដ្ឋានជាតិកម្ពុជា សំរាប់កា់រសួរនាំក្នុងការបំរើសេវាកម្មនេះ ។