បទបញ្ជា

គឺជាលក្ខ័ណ្ឌនៃការអនុញ្ញាតិឱ្យធ្វើការស្រាវជ្រាវនៅបណ្ណសារដ្ឋានជាតិកម្ពុជា ដែលអ្នកស្រាវជ្រាវត្រូវ អនុវត្តទៅតាមវិន័យ នៃកន្លែងសាល អាន។ នេះគីជាការដាក់បញ្ញត្ញិថ្តា តើឯកសារយ៉ាងដូចម្តេចដែលគួរជៀសវាង ក្នុងការកាន់ ឬប្រើប្រាស់ ដើម្បីកុំឱ្យមានការខូចខាតដល់ឯកសារទាំង នោះ ។

អ្នកស្រាវជ្រាវមិនអនុញ្ញាតិឱ្យយកកាតាប-កាបូប ឬប្រអប់-ប្រដាប់ប្រដារធំៗ ចូលទៅក្នុងសាលអានឡើយ ហើយរបស់ទាំងនោះគួរទុក នៅច្រកផ្លូវចូល ដើម្បីរក្សាទុកកុំឱ្យបាត់បង់។ ក្នុងពេលកំពុងធ្វើការស្រាវជ្រាវ អ្នកស្រាវជ្រាវអាចប្រើប្រាស់បានតែខ្មៅដៃប៉ុណ្ណោះ   មិនអនុញ្ញាតិឱ្យ ប្រើប៊ិច ទឹកខ្មៅ ឫញ៉ាំនំចំណីរ ឬភេសជ្ជៈ ពីព្រោះរបស់ទាំងនេះ អាចបង្កអន្តរាយធ្វើឱ្យខូចខាតដល់ឯកសារ។ សៀវភៅផ្នត់បទបញ្ជារ និងវិន័យ សំរាប់អ្នកស្រាវជ្រាវអាចរកបាននៅក្នុងសាលអាន ។