ច្បាប់ បណ្ណ សារ ២០០៥

សភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ស្តីពី បណ្ណសារ កាលពីខែ តុលា ឆ្នាំ ២០០៥។ ជាគោលការណ៍ បណ្ណសារដ្ឋានជាតិកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំថែរក្សាការពារ ឯកសារបេតិកភ័ណ្ឌជាតិយើង ទុកសម្រាប់យុ់វវ័យជំនាន់ក្រោយៗ ហើយចាប់ពីពេលនេះតទៅច្បាប់នេះ ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះស្របច្បាប់។ ទៅអនាគតអ្វីដែលនៅសេសសល់ នឹងខិតខំដោយធានាយ៉ាង ប្រាកដថា រាល់ឯកសាររបស់ក្រសួង ស្ថាប័នទូទាំងប្រទេស ត្រូវបានផ្ទេរទៅអោយបណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងក្របខ័ណ្ឌ និងពេលវេលាមួយ ដែលបានគ្រោងទុកយ៉ាងសមស្រប។ អត្ថបទច្បាប់នេះមានជាភាសាខ្មែរ និង ភាសាបារាំង (ភ្ជាប់បណ្តាញ ខ្មែរ និងបារាំង) ។