ការស្រាវជ្រាវកាតាឡុក

ការស្រាវជ្រាវកាតាឡុករបស់ បណ្ណសារដ្ឋានជាតិកម្ពុជា លើគេហទំព័រ

ធ្វើដូចម្តេចដើម្បីប្រើប្រាស់សំណុំឯកសាររបស់ បណ្ណសារដ្ឋានជាតិកម្ពុជា?

ជាទូទៅប្រសិនជាអ្នកបានស្រាវជ្រាវបណ្ណសារ ក៏ដូចជាសំណុំប្រមូលផ្តុំ តាមមធ្យោបាយទាំងពីរ និងប្រព័ន្ធចំណាត់ថ្នាក់ដែលយើងបានប្រើវា ដើម្បីធ្វើអោយមានដំណើរការប្រើប្រាស់ទៅបាន។ អ្នកអាចចូលត្រង់ និងស្រាវជ្រាវកាតាឡុកគេហទំព័ររបស់យើង បើអ្នកមិនធ្លាប់ និងដើម្បីធានា នូវលទ្ធផល នៃការស្រាវជ្រាវរបស់អ្នក ជាដំបូងអ្នកត្រូវស្វែងយល់ដោយខ្លួនឯងនូវព័ត៌មានណែនាំខ្លះៗដូចខាងក្រោមនេះ ៖

-មិនធ្លាប់ធ្វើការស្រាវជ្រាវបណ្ណសារៈ (ចុចលើ Line ខាងលើ ដើម្បីបើកមើលនូវឃ្លាខាងក្រោម )

ការរកឯកសារជាបណ្ណសារ មានលក្ខណៈខុសប្លែកគ្នាពីការរកឯកសារជាសៀវភៅ ឬរកឯកសារតាម Internetដោយវាទាមទានូវបច្ចេកទេស ផ្សេងពីគ្នា។ ដូច្នេះយើងសូមណែនាំអ្នកថា ដំបូងត្រូវអាននូវព័ត៌មាន ដែលផ្តល់ដោយមន្ត្រីបណ្ណសារដ្ឋានជាតិកម្ពុជា ( NAC )

ភ្ជាប់ទៅបណ្តាញស្រាវជ្រាវនៅ NAC )

-ដឹងពីវិធីស្រាវជ្រាវបណ្ណសារ ប៉ុន្តែមិនដែលបានទៅដល់បណ្ណសារដ្ឋានជាតិកម្ពុជាៈ (ចុចលើ Line ខាងលើ ដើម្បីបើកមើលនូវឃ្លាខាងក្រោម )

យើងសូមណែនាំអ្នកថា ដំបូងត្រូវអាននូវការងារលំអិតរបស់យើងសិន មុនពេលចូលទៅរក Catalogue ( សូមភ្ជាប់បណ្តាញ Collections របស់ បណ្ណសារដ្ឋានជាតិកម្ពុជា )

– ខ្ញុំដឹងពីការងាររបស់អ្នក និងការប្រើប្រាស់ប្រព័ន្ធចំណាត់ថ្នាក់ សូមយកខ្ញុំចូលក្នុងបណ្តាញ Catalogue

ភ្ជាប់ទៅទំព័រស្រាវជ្រាវ ASP Catalogue 

 

អំពីប្រព័ន្ធចំណាត់ថ្នាក់ Paul Boudet :

បណ្ណសារដ្ឋានជាតិកម្ពុជា ផ្តល់ជូននូវមធ្យោបាយពីរ នៃការប្រើប្រាស់ឯកសារអាណានិគមបារាំង ៖ អ្នកអាចស្រាវជ្រាវតាមពាក្យមួយ នៃចំ ណងជើងអត្ថបទ ៖ ឧ. វាយពាក្យមួយ ឬពាក្យផ្គុំមួយួដែលអ្នកសង្ឃឹមថានឹងអាចរកឃើញក្នុងចំណងជើងសំណុំលិខិតដែលអ្នកត្រូវការរក។ មធ្យោ បាយនៃការស្រាវជ្រាវនេះ គឺសាមញ្ញ ប៉ុន្តែជាធម្មតាមិនទទួលបានផលគ្រប់សំណុំលិខិត ដែលអ្នកបានលើកឡើងសម្រាប់ប្រធានបទដែលអ្នកចង់ ស្រាវជ្រាវនោះទេ ប៉ុន្តែមានមធ្យោបាយដែលសង្ឃឹមថានឹងបានទទួលជោគជ័យមួយទៀតសម្រាប់ការស្រាវជ្រាវរបស់អ្នក គឺស្រាវជ្រាវទាក់ទង ទៅនឹងប្រភេទនៃ : ប្រព័ន្ធចំណាត់ថ្នាក់ Paul Boudet

ប្រព័ន្នចំណាត់ថ្នាក់ ប៉ូលប៊ូដេ បានរៀបចំធ្វើឡើងនៅឆ្នាំ ១៩១៨ ហើយត្រូវបានកែសម្រួល ឡើងវិញនៅឆ្នាំ ១៩៣៥ និងបោះពុម្ពដោយ ប៉ូលប៊ូដេ នៅឆ្នាំ១៩៤៥ ដែលជា សៀវភៅក្បួនខ្នាតសម្រាប់ បណ្ណសារនុរក្ស The manuel d`Archiveste ។ ប្រព័ន្ធចំណាត់ថ្នាក់នេះ នៅតែ ត្រូវបានយកមកប្រើប្រាស់ សម្រាប់ធ្វើចំណាត់ឯកសារសម័យអាណានិគមបារាំង នៅឃ្លាំងតម្កល់បណ្ណសារ Aix-en-Provence ប្រទេសបារាំង, នៅ ហាណូយ, ហូជីមីញ និងនៅភ្នំពេញ ។

ប្រព័ន្ធចំណាត់ថ្នាក់ ប៉ូលប៊ូដេ គឺជាប្រព័ន្ធមួយដែលមានន័យថា អាចបន្ថែមចំណាត់ថ្នាក់ថ្មីមួយ ទៀតនៅពេលដែល ត្រូវការ។ ប្រព័ន្ធដ៏ធំនេះ មានកម្មវត្ថុចំនួន ២៥ ដែលរៀបតាមលំដាប់នៃតួអក្សរដូចខាងក្រោម៖

A- លិខិតបទដ្ឋានផ្លូវការ

b-  ការទំនាក់ទំនងទួទៅ

C- បុគ្គលិក

D-  រដ្ឋបាលទួទៅ

E-  រដ្ឋបាលខេត្ត

F-  ការងារនយោបាយ

G-  យុត្តិធម៌

H-  សាធារណៈការ

I-   រ៉ែ

J-  ការដឹកជញ្ជូនផ្លូវដែក, ផ្លូវគោក និងផ្លូវអាកាស

K-  ប្រែសណីយ៍, ទូរគមនាគម-ទូរស័ព្ទ

L-  ពាណិជ្ជកម្ម-ឧស្សាហកម្ម និងទេសចរណ៍

M-  ការងារ-អាណានិគមនិយម-របបសុរិយាដី

N-  កសិកម្ម -ព្រៃឈើ

O-  ដំណើរផ្លូវទឹក

P-  នាវាចម្បាំង

Q-  ការងារយោធា

R-  ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ-វិទ្យាសាស្ត្រ និងសិល្បៈ

S-  ជំនួយការសេវាកម្ម និងសុខមាលភាពសាធារណៈ

T-  ហិរញ្ញវត្ថុ

U-  រដ្ឋគយ និងវិភាគទានមិនផ្ទាល់

V-  បណ្ណសារដ្ឋាន និងបណ្ណាល័យ

X-  ការងារផ្សេងៗ

Y-  ខិតប័ណ្ឌ ប្រកាសផ្សព្វផ្សាយ

Z-  ឯកសារចម្លង ប្រវត្តិសាស្ត្រសំខាន់ៗរបស់ឥណ្ឌូចិន L`Indochine

ផ្នែកនីមួយៗនៃកម្មវត្ថុនេះ ត្រូវបំបែកចេញជាច្រើនក្រុមពិសេសៗទៀត បន្ទាប់មកក្រុមពិសេសទាំងនេះ អាចបានបំបែកចេញជាថ្មីម្តងទៀត។

ឧទាហរណ៍ៈ

  1.           បុគ្គលិក៖

C.0         បុគ្គលិក-ស្ថានភាព ( លក្ខន្តិកៈ )-ទួទៅ

C.01       ការជ្រើសរើសបុគ្គលិកថ្មី, លក្ខ័ណនៃការជ្រើសរើសៈ អាយុ, សញ្ញាប័ត្រ, បំរើទ័ព, បទបញ្ជា

C.01.1    ការតែងតាំងមុខតំណែង, លក្ពណៈគុណសម្បត្តិនៃបេក្ខជន, កិច្ចសន្យា

C.01.2    ការតំឡើង និងការកាត់បន្ថយតួនាទីឋានៈ

C.02       ការតម្លើងឋានន្តរសក្តិ-ការពិន័យ-ក្រុមក្រឹក្សាស៊ើបអង្កេត

C.02.1    ការស្នើសុំតែងតាំងដើម្បីតម្លើងឋានន្តរសក្តិ

C.02.2    ការតម្លើង ការដកឋានន្តរសក្តិ  និងការដាក់ពិន័យ

សំណុំលិខិតនីមួយៗរបស់ហ្វុងអាណានិគមបារាំង Fonds Colonial អាចឋិតក្នុងចំណាត់ថ្នាក់មួយ ឬ ច្រើន។ នៅក្នុងប្រព័ន្ធចំណាត់ថ្នាក់ Boudet មានប្រហែល ១៦០០ រួមបញ្ជូលទាំងចំណាត់ថ្នាក់រងផងដែរ ។  ជួនកាលអ្នកអាចជ្រើសយកពាក្យនៅក្នុងឯកសារ ដ៏ត្រឹមត្រូវដែលមាន ភាពជាក់លាក់ណាមួយ ហើយមានកំរិត ខ្ពស់ជាងចំណងរបស់ឯកសារមកធ្វើការស្រាវជ្រាវ ពីព្រោះចំណាត់ថ្នាក់រងខ្លះអាចត្រូវគ្នាតិច ឬច្រើនទៅនឹង ប្រធានបទរបស់អ្នក ក្នុងករណីនេះអាស្រ័យទៅនឹងប្រព័ន្ធចំណាត់ថ្នាកប៊ូដេ Boudet ដែលវាមានលក្ខណៈ ត្រឹមត្រូវ ។

ដូចនេះយើងសូមណែនាំថា អ្នកគួរចំណាយពេល ២-៣នាទី ដើម្បីរៀនស្រាវជ្រាវដោយខ្លួនឯងជាមួយ និងការបង្កើតនូវប្រព័ន្ឌចំណាត់ថ្នាក់  ប៉ូលប៊ូដេ មុនពេលចល័តទៅរកឧបករណ៍ស្រាវជ្រាវផ្សេងៗទៀត។ អ្នកអាចធ្វើដោយត្រួសៗនូវកម្មវត្ថុសំខាន់ៗ ដូចជាភ្ជាប់បណ្តាញបន្ថែម ទៅក្នុង តារាងចំណាត់ថ្នាក់រង។ ជម្រើសមួយផ្សេងទៀត អ្នកអាចភ្ជាប់បណ្តាញបន្ថែមក្នុង Index ដែលមានចំណាត់ថ្នាក់មេ និងចំណាត់ថ្នាក់រង រៀប តាមព្យញ្ជនៈ Alphabetical នៃតួអក្សរកាត់របស់កម្មវត្ថុទាំង ២៥ ។

មួយួផ្សេងទៀត អ្នកត្រូវបានគេបង្ហាញតាមរយៈក្រុម Categories អ្នកនឹងអាចជ្រើសរើសវានៅក្នុងបណ្តាញCatalogue នឹងមានក្នុងបញ្ជី Relevant documents។

សូមភ្ជាប់បណ្តាញ Catalogue ស្រាវជ្រាវរបស់ បណ្ណសារដ្ឋានជាតិកម្ពុជា