សំណុំបណ្ណសារនៅ បណ្ណសារដ្ឋានជាតិកម្ខុជា

ឯកសារក្នុងសំណុំប្រមូលផ្តុំរបស់បណ្ណសារដ្ឋានជាតិកម្ខុជា គូសបង្ហាញនូវរឿងរ៉ាវនៃព្រឹត្តិការណ៍ទាំងឡាយ និងសេចក្តីសំរេចចិត្តក្នុងការ រៀបចំរ់ដ្ឋ និងសង្គមកម្ពុជាតាំងពីសម័យសតវត្សទី១៩។ បណ្ណសារដ្ឋានជាតិកម្ខុជា បានគ្រប់គ្រងឯកសារដែលបង្កើតឡើង ឬប្រមូលផ្តុំពីថ្នាក់ជាតិ រហូតដល់ថ្នាក់ឃុំ ដោយអាណានិគមបារាំង និងរដ្ឋាភិបាលកម្ពុជាតាំងពីសម័យឯករាជ្យ ដែលមានកម្មវត្ថុជាច្រើនទាក់ទងទៅនឹងសម័យសតវត្ស ទី១កន្លះ ដែលរក្សាការពារទុកក្នុងសឺមីចងក្រងជាង១០.០០០សំណុំ ហើយដែលបានរៀបដាក់លើធ្នើទូប្រវែង១.៨០០ ម៉ែត្រលីណេអែរ័។ នៅពេលដែលឯកសារភាគច្រើនក្នុងសំណុំប្រមូលផ្តុំរបស់បណ្ណសារដ្ឋានជាតិកម្ខុជា ត្រូវបាន ចងក្រងហើយ បណ្ណសារដ្ឋានជាតិកម្ខុជា ក៏ មានសំណុំប្រមូលផ្តុំនៃ កាសែត-ទស្សនាវដ្តី,រូបថត, ខិតបណ្ឌ, ផែនទី, និងគំនូរប្លង់ស្ថាបត្យកម្មដ៏ទែៗទៀត ក៏ដូចជាអ្វីដែលមានយ៉ាងទូលំ ទូលាយនៅបណ្ណាល័យដែរ។ សំណុំប្រមូល ផ្តុំរបស់ បណ្ណសារដ្ឋានជាតិកម្ខុជា គឺសំបូរណ៌ទៅដោយប្រភពឯកសារសំរាប់សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ សង្គមកម្ពុជា និងសហគមន៍មនុស្ស ដែលរស់នៅទីនោះក្នុងសម័យអតីតកាលក៏ដូចជាសម័យបច្ចុប្បន្នកាល ហើយអាចមាននៅគ្រប់សម័យទាំងអស់។ បណ្ណសារ ដ្ឋានជាតិកម្ខុជា សូមស្វាគមន៍ចំពោះភ្ញៀវ នៅសាលអាន របស់បណ្ណសារដ្ឋានជាតិកម្ខុជា និងសូមផ្តល់នូវប្រព័ន្ធស្រាវជ្រាវតាមកុំព្យូទ័រនៃកម្មវិធី Databases និងជួយបោះ ពុម្ពចេញនូវសន្លឹកព័ត៌មានទាំងនោះ។ សូមអានបន្ថែមអំពីសំណុំប្រមូលផ្តុំរបស់បណ្ណសារដ្ឋានជាតិកម្ខុជា (ភ្ជាប់បណ្តាញទៅ សំណុំប្រមូលផ្តុំ របស់បណ្ណសារដ្ឋានជាតិកម្ខុជា)