ប្រវត្តិរបស់បណ្ណសារដ្ឋានជាតិកម្ខុជា

បណ្ណសារដ្ឋានជាតិកម្ខុជា ត្រូវបានបង្កើតឡើងនៅសម័យអាណានិគមបារាំង នាឆ្នាំ ១៨៦៣។ ខណៈនោះប្រព័ន្ធ រដ្ឋបាលអាណានិគមបារាំងបានរីកដុះដាលដ៏រឹងមាំ ធ្វើឱ្យឯកសារដែលបានបង្កើតឡើងនាសម័យនោះពោរពេញ ដោយ គុណភាព។ ដោយសារការវិលថយក្រោយនៃសតវត្ស ធ្វើឱ្យបណ្ណសារដ្ឋានជាតិកម្ខុជាក្លាយជាកន្លែង ដែលមានសមត្ថភាពមួយយ៉ាងជាក់ស្តែង និង អាចទុកចិត្តក្នុងការគ្រប់គ្រងបណ្ណសារដែល ត្រូវបានបំពាក់ ដោយឧបករណ៍ ហើយឃ្លាំងតំកល់បណ្ណសារមួយត្រូវបានកសាងឡើង ដើម្បីដោះ ស្រាយជា មួយនឹងការរីក ដុះដាលនៃឯកសារមួយចំនួន។ នៅកម្ពុជា បទបញ្ញត្តិដែលមាន ១៣មាត្រា ត្រូវបានចេញនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩១១ ដោយរដ្ឋបាលអាណានិគមសំរាប់ទេសា ភិបាលកម្ពុជា ដែលសម័យមុនហៅថា រ៉េស៊ីដង់ស៊ុពេរីយឺ័រឌុយ កាំបូដ (ដែលមានអក្សរកាត់ RSC ) ដែលបានកំណត់គោលការណ៍ដើម្បីបង្កើត មជ្ឈមណ្ឌលតំកល់បណ្ណសារនៅ ភ្នំពេញ។ ហេតុដូច្នេះហើយ ដោយសារការចេញនៃបទញ្ញត្តិនេះ វិជ្ជាស្ថានតូចមួយត្រូវបានដាក់ឱ្យបង្កើតឡើង ដើម្បីដោះស្រាយជាមួយនឹងបញ្ហារីកដុះដាលនៃឯកសារ។ កាលពីប៉ុន្មានឆ្នាំមុននោះ ឯកសារត្រូវបានរក្សាទុក នៅជាន់ទី៣នៃអាគារ RSC ដោយ គ្មានបណ្ណសារនុរក្សសំរាប់ថែរក្សាការពារឡើយ។ រាល់បញ្ហាទាំងនេះត្រូវបាន ផ្លាស់ប្តូរជាមួយនឹងការមកដល់នៃលោក ប៉ូលប៊ូដេ  Paul Boudetនាឆ្នាំ១៩១៧។ ក្នុងរបាយការណ៍របស់គាត់ ស្តីពីការងារតម្កល់ឯកសារកម្ពុជា គាត់បានជម្រុញថា នៅឆ្នាំ ១៩១១ បទបញ្ញត្តិនឹងត្រូវបានចេញ ដោយកិត្តិយស។ ជាមួយនោះដែរ លោកប៉ូលប៊ូដេ ក៏បានបង្ហាញថា សៀវភៅជាច្រើនដែលត្រូវបានថែរក្សដើម្បីឱ្យមានរបៀបរបប ក៏ដូចជាការ ថែរក្សាបណ្ណសារដែរ ហើយគាត់បានអន្តរាគមន៍ថា អគារមួយសំរាប់បណ្ណសារ និងបណ្ណាល័យត្រូវ បានសាងសង់។ ខណៈដែលលទ្ធផលនៃដំណើរការការងាររបស់លោក ប៉ូលប៊ូដេរ បទបញ្ជាសំខាន់ៗពីរត្រូវបាន ចេញនៅថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ១៩១៧ និងថ្ងៃទី ២៦ ធ្នូ ឆ្នាំ១៩១៨ ជាមួយនឹងការកំណត់គោលការណ៍ដើម្បីរៀបចំចំ ណាត់ថ្នាក់បណ្ណសាររដ្ឋបាលនៃរដ្ឋាភិបាល, ការជ្រើសរើសមន្ត្រី និងការបណ្តុះបណ្តាលបណ្ណសារនុរក្សនៅបារាំង ឥណ្ឌូចិន ដោយបានបញ្ចូលនូវទឹកដីកម្ពុជា, ឡាវ, តុងកឹង, អាណាម និងកូសាំងស៊ីន។ យោងទៅតាមបទបញ្ញត្តិ ឃ្លាំងតំកល់បណ្ណសារចំនួន ៥ ត្រូវបានបង្កើតឡើងៈ

១- ហាណូយ ជាការិយាល័យរបស់ទេសាភិបាលឥណ្ឌូចិន, ដែលនៅទីនោះ ឃ្លាំងតំកល់បណ្ណសារមជ្ឈឹម ត្រូវបានសាងសង់

២- សាយហ្កង, សំរាប់ឃ្លាំងតំកល់បណ្ណសាររដ្ឋាភិបាលនៃកូសាំងស៊ីន

៣- ហ្វេ, ឃ្លាំងតំកល់បណ្ណសារ រ៉េស៊ីដង់ស៊ុពេរីយឺ័ អាណាម (រដ្ឋបាលអាណានិគម)

៤- ភ្នំពេញ, ឃ្លាំងតំកល់បណ្ណសារ រ៉េស៊ីដង់ស៊ុពេរីយឺ័ ដុយកាំបូដ (រដ្ឋបាលកម្ពុជា)

៥- ឡាវ, ឃ្លាំងតំកល់បណ្ណសារ រ៉េស៊ីដង់ស៊ុពេរីយឺ័ឡាវ (សំរាប់ប្រទេសឡាវ)។

អគារបណ្ណសារដ្ឋាន និងបណ្ណាល័យ ត្រូវបានសាងសង់នៅភ្នំពេញ និងបានចាប់បើកសាងសង់នៅខែធ្នូ ឆ្នាំ១៩២៤ ហើយនៅខែតុលា ឆ្នាំ១៩២៦ អគារតំកល់បណ្ណសារ ត្រូវបានសាងសង់ហើយសព្វគ្រប់ ដែលមានទីតាំងនៅខាងក្រោយបណ្ណាល័យជាតិកម្ពុជា ជិតវត្តភ្នំ នាកណ្តាល ក្រុងភ្នំពេញ។

បណ្ណសារដ្ឋានជាតិកម្ពុជា ត្រូវបានត្រួតត្រា និងគ្រប់គ្រង ភ្ជាប់ជាមួយបណ្ណាល័យជាតិ ឆ្ពោះត្រង់ទៅការិយាល័យ រ៉េស៊ីដង់ស៊ុពេរីយឺរ័ ដែលជាអ្នករាយការណ៍ទៅឱ្យទេសាភិបាលឥណ្ឌូចិននៅហាណូយ និងបន្ទាប់ពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ស្ថាប័នទាំងពីរត្រូវត្រួតត្រា និង គ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា។

ខណៈដែលចំណែកខ្លះនៃឯកសារសល់ពីរដ្ឋបាលរហូតដល់រដ្ឋាភិបាលកម្ពុជា នៅសតវត្សរ៍ឆ្នាំ១៩៥០ បារាំងបាននាំយកឯកសារមួយចំនួន ពីឃ្លាំងតំកល់បណ្ណសារអាណានិគមទៅកាន់ប្រទេសបារាំង ដែលនៅទីនោះគេបានគ្រប់គ្រងរហូតដល់សព្វថ្ងៃ និងជាចំណែកមួយដែលមាននៅមជ្ឈ មណ្ហលបណ្ណសារដ្ឋាន d’Outre Merនៅ  Aix-en-Provence. ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧៥ ថ្វីបើភាពទៀងទាត់មានការថយចុះក្តី ក៏រដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជូនឯកសារទៅបណ្ណសារដ្ឋាន សំរាប់ ថែរក្សាយូរអង្វែង។ ដូចលទ្ធផលមួយ ដែលឯកសារបេតិភ័ណ្ឌជាច្រើននៃសម័យកាលនោះនៅតែត្រូវបានរក្សាទុកនៅក្នុងក្រសួងរដ្ឋាភិបាល កាល គ្រាដែលរបបសាធារណៈរដ្ឋខ្មែរបរាជ័យនៅខែមេសា ឆ្នាំ១៩៧៥ ហើយអំណាចកាន់កាប់របស់ខ្មែរក្រហម បានមកដល់។ រយៈកាលនៃការជំលៀសចេញនៃក្រុងភ្នំពេញ ដែលបានបញ្ជារដោយរបបថ្មី និងសោដកម្មអស់ រយៈពេល ៤ឆ្នាំ ដែលបានធ្វើតាម ប្រជា ជនជាងមួយលាននាក់បានស្លាប់, គ្មានការអប់រំប្រជាជន និងគ្មាន បណ្ណសារនុរក្សនៅរស់ឡើយ។ អគារបណ្ណសារដ្ឋាន ដូចអគារភាគច្រើននៅ ភ្នំពេញ បានបន្តនៅមានប្រកប ដោយគ្មានខ្លឹមសារសារៈសំខាន់ និងមានរាងកាយទ្រុឌទ្រោម ប៉ុន្តែឯកសារត្រូវបានទទួលនូវសេចក្តីវិនាសយ៉ាង សន្ធឹកសន្ធាប់ដោយការទុកចោល។ ឯកសារក្នុងបណ្ណសារដ្ឋាន ត្រូវបានទម្លាក់ចេញពីទូ-ធ្នើ ចោលសំរាប់ជាឧបករណ៍ដុតចំអិនអាហារ និងត្រូវ បានគ្រវាត់ចោលជុំវិញអគារ ហើយមួយចំនួនត្រូវបានប្រើប្រាស់សំរាប់ធ្វើជាក្រដាសមូរបារីជក់។ ហេតុដូច្នេះហើយ នៅពេលដែលពិនិត្យរៀបចំ បណ្ណសារដ្ឋានឡើងវិញ ប័ណ្ណកាតាឡុកជាច្រើនដែលបណ្ណសារដ្ឋានបានធ្វើពីមុន ពុំបាននៅសេសសល់ឡើយ។

តាមការដកចេញនូវរបបខ្មែរក្រហមឆ្នាំ ១៩៧៩ បណ្ណសារដ្ឋានជាតិកម្ពុជា បានបើកទ្វារឡើងវិញនៅឆ្នាំ ១៩៨០ ហើយចាប់ផ្តើមមាន មន្ត្រីថ្មីស៊ូទ្រាំលំបាកធ្វើការរៀបចំប្រមូលឯកសារទាំងនោះឱ្យមានរបៀបរៀបរយឡើងវិញ។ ដោយមានការជួយពីបណ្ណសារនុរក្ស ពីបណ្ណសារដ្ឋាន ជាតិ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ឯកសារទាំងអស់ត្រូវបានថែរក្សាឡើងវិញនៅសតវត្សឆ្នាំ ១៩៨០ ហើយពីឆ្នាំ ១៩៩៥ វិធីធ្វើកាតា ឡុក

ត្រូវបានចាប់ផ្តេមិធ្វើឡើងវិញទាំងស្រុងនៅបណ្ណសារដ្ឋានជាតិកម្ពុជា ដោយមានការជួយពីបណ្ណសារនុរក្សស្ម័គ្រ ចិត្ត នៃប្រទេសអូស្ត្រាលី និងស្វីសេឡីន។ បច្ចុប្បន្នភាពសំបូរបែបនៃបណ្តុំឯកសាររបស់ បណ្ណសារដ្ឋានជាតិកម្ពុជា បានមកដល់ម្តងទៀត។ មន្ត្រីនៃបណ្ណសារដ្ឋានជាតិ កម្ពុជា បានតាំងចិត្តធ្វើការឆ្ពោះទៅការថែរក្សាការពារនូវឯក សារទាំងនោះសំរាប់ទៅអនាគត និងយកចិត្តទុកដាក់ទទួលនូវបណ្តុំឯកសារថ្មីពី ប្រភពរដ្ឋាភិបាល និងឯកជន។