រចនាសម្ពន្ធ

នៅឆ្នាំ ១៩៨៦ ការទទួលខុសត្រូវក្នុងការបើក បណ្ណសារដ្ឋានជាតិកម្ពុជា ត្រូវបានប្រគល់ឱ្យនាយក​ដ្ឋានបណ្ណសារដ្ឋានជាតិកម្ពុជា ដែល នៅក្រោម ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើការថែរក្សារហូតមកទល់បច្ចុប្បន្ន។

នាយកដ្ឋានបណ្ណសារដ្ឋានជាតិកម្ពុជា ត្រូវបានចែកចេញជាបីការិយាល័យដូចខាងក្រោមៈ

១-ការិយាល័យរដ្ឋបាល

២-ការិយាល័យជំនាញបច្ចេកទេស និងបណ្តុះបណ្តាល

៣-ការិយាល័យគ្រប់គ្រងឃ្លាំងតំកល់បណ្ណសារ

ជាពិសេសមានក្រុមជួសជុលថែរក្សាបណ្ណសារ និងផលិតឯកសារឡើងវិញ ក៏ដូចជាក្រុមថតមីក្រូហ្វីល និងគ្រប់គ្រងបណ្ណសារសោតទស្សន៍ ដែលជាផ្នែកមួយនៃការិយាល័យជំនាញបច្ចេកទេស និងបណ្តុះបណ្តាល។