អំពីសំណុំបណ្ណសារនៅក្នុងបណ្ណសារដ្ឋានជាតិ

បណ្ណសារដ្ឋានជាតិកម្ពុជាទទួលបន្ទុកថែរក្សាការពារនូវបណ្ណសារដែលត្រឹមត្រូវតាមច្បាប់ និងមានតម្លៃជាប្រវត្តិ សាស្ត្រហើយដែលបង្កើត ដោយរាជរដ្ឋាភិបាលកម្ពុជា។ បណ្ណសារទាំងនេះជា ឯកសាររដ្ឋបាលសម័យអា ណានិគមនិយមបារាំង (ឆ្នាំ១៨៦៣-១៩៥៤) និងឯកសារក្រោយ សម័យឯករាជ្យ ឆ្នាំ១៩៥៤ ដែលជាឯកសាររដ្ឋបាល របស់ថ្នាក់ឃុំ ថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សំណុំឯកសារទាំងនេះត្រូវបានរៀបចំតាមប្រភព សម័យកាល និងប្រវត្តិកាល ។

បណ្ណសារទាំងនោះរួមមាន៖

 • ហ្វុង រ៉េស៊ីដង់ស៊ុបពេរីយើ ឌុយកាំបូដ (រដ្ឋបាលអាណានិគមបារាំង)
 • រាជកិច្ច និង ព្រិត្តិប័ត្ររដ្ឋបាលកម្ពុជា
 • សៀវភៅ -ព្រឹត្តិប័ត្រ និងទស្សនាវដ្តីផ្សេងៗ
 • ឯកសាររបស់លោក Charles Meyer
 • ឯកសារទេសាភិបាលកម្ពុជាក្រោយអាណានិគម
 • សំណុំឯកសាររបប ប៉ុល ពត
 • សំណុំឯកសារតុលាការកាត់ទោសឆ្នាំ ១៩៧៩ លើបទឧក្រិដ្ឋប្រល័យពូជសាសន៍
 • កាសែត
 • ខិត្តប័ណ្ណផ្សព្វផ្សាយ និង ខិត្តប័ណ្ណនយោបាយ
 • ឯកសារផែនទី-ប្លង់
 • រូបថតដែលទាក់ទងសម័យអាណានិគមនិយមបារាំង និង សម័យសង្គមរាស្ត្រនិយម
 • ឯកសារជាហ្វីលភាពយន្ត-ខ្សែអាត់ថតសម្លេង ដែលជាព្រះរាជអំណោយរបស់ ព្រះកុណា ព្រះបាទនរោត្តម សីហនុជូនដល់ បណ្ណសារដ្ឋាន ជាតិកម្ពុជា
 • ឯកសាររបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្កការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា (អ៊ុនតាក់)។