រាជកិច្ច និង ព្រិត្តិប័ត្ររដ្ឋបាល

ការងាររដ្ឋបាលបារាំងនៅកម្ពុជាបានផ្សព្វផ្សាយជាផ្លូវការ និងជាទៀងទាត់ នូវព្រឹត្តិប័ត្រដែលប្រមូលផ្តុំ ហើយចងក្រងគ្រប់លិខិតបទដ្ឋាន ទៅតាមកាលបរិច្ឆេទ និងទៅតាមប្រភេទដូចជាៈ ក្រិត្យ សេចក្តីសំរេច ការតែងតាំង៘ អ្នកស្រាវជ្រាវអាចដឹងពីសកម្មភាព ឬការប្រព្រឹត្តិ ជាផ្លួវការផ្សេងៗ របស់រដ្ឋបាលអា ណានិគមនិយមបារាំង តាមរយៈ ព្រឹត្តិប័ត្រទាំងនេះ។

ព្រឹត្តិប័ត្រទាំងនេះរួមមាន៖

  • ជាភាសាបារាំង
  1. រាជកិច្ចឥណ្ឌូចិនឆ្នាំ ១៨៩៦-១៩៥១
  2. រាជកិច្ចនៃប្រទេសកម្ពុជា ១៩៤៥-១៩៧២
  3. រាជកិច្ចសាធារណរដ្ឋបារាំង ១៩២០-១៩៣៨
  4. ព្រិត្តិប័ត្រឥណ្ឌូចិន ១៨៩៩-១៩៣៣
  5. ព្រិត្តិប័ត្រក្រសួងអាណានិគម ១៨៩៨-១៩២៨
  6. ព្រិត្តិប័ត្ររដ្ឋបាលរបស់កម្ពុជា ១៩០២-១៩៤៩
  7. កម្រងអត្ថបទស្តីពីច្បាប់ក្រមព្រហ្មទណ្ឌ័កម្ពុជា
  8. កម្រងអត្ថបទ ព្រិត្តិប័ត្រសេដ្ឋកិច្ច និង ច្បាប់តុលាការ
  • ជាភាសាខ្មែរ

-រាជកិច្ច និង រដ្ឋកិច្ចកម្ពុជា ១៩១១-១៩៧២

រាជកិច្ច និងព្រឺត្តិប័ត្រមួយចំនួនធំ បានធ្វើការជួសជុលហើយ ប៉ុន្តែចំណែកដែលនៅសល់នោះ ច្រើនជាព្រឹត្តិប័ត្រដែលមានសភាពពុកផុយ។ បណ្ណសារដ្ឋានជាតិកម្ពុជា អាចអនុញ្ញាតឱ្យស្រាវជ្រាវបាននូវព្រឹត្តិប័ត្រណា ដែលមានគុណភាពសមស្រប អាចបំរើការស្រាវជ្រាវបាន។ ទំហ៊ំនៃសំណុំ ឯកសារនេះមានប្រវែង៖ ៣០៦linear meters

– ជំនួយក្នុងការស្រាវជ្រាវ

អាចធ្វើការស្រាវជ្រាវបានតាមបញ្ជី ឬតាមទិន្នន័យដែលបានរៀបចំតាមលំដាប់ពេលវេលា ហើយក៏អាចធ្វើការស្រាវជ្រាវបានតាមកាលបរិ- ច្ឆេទ។ បញ្ជីច្បាប់ និងក្រិត្យខ្លះ ក្នុងសម័យអាណានិគមបារាំងអាចមានក្នុង Fond documentation ដែលគេអាចធ្វើការស្រាវជ្រាវបានតាមប្រ- ធានបទ រួចជាបន្តអាចមើលខ្លឹមសារក្នុងព្រឹត្តិប័ត្រដែលមានក្នុង Fond នោះ ។