សំណុំឯកសារទេសាភិបាលកម្ពុជាក្រោយអាណានិគម

សំណុំនេះមានលក្ខណៈមិនពេញលេញគ្រប់គ្រាន់ទេ ដោយសារមកពីប្រវត្តិសាស្ត្រសោកនាដកម្មនៃកម្ពុជា

ក្នុងកំឡុងឆ្នាំ ១៩៦០ និង ១៩៧០ ដែលភាគច្រើនជាឯកសាររបស់ក្រសួង ស្ថាប័ន ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ ១៩៥៤-១៩៧០ ហើយដែលមិនទាន់បានបញ្ចូនមក បណ្ណសារដ្ឋាន ជាតិកម្ពុជា។

ពីឆ្នាំ ១៩៧៥-៧៩ ប្រទេសកម្ពុជា ត្រូវបានត្រួតត្រាដោយរបបប៉ុល ពត ហើយក្នុងរយៈពេល៣-៤ឆ្នាំនៃការត្រួតត្រានេះ ប្រទេសកម្ពុជា ត្រូវបាត់បង់អស់ឯកសារមួយចំនួនដែល ក្នុងនោះរួម បញ្ចូល ទាំង ឯកសារតាមក្រសួង ដែលមិនទាន់បានបញ្ជូនមកតម្កល់នៅបណ្ណសារដ្ឋានជាតិកម្ពុជា ផងដែរ។ សំរាប់អ្នកស្រាវ ជ្រាវដែលចាប់អារម្មណ៍នឹងឯកសារក្នុងសម័យនោះ អាចធ្វើការស្រាវជ្រាវបាននៅបណ្ណសារដ្ឋាន ជាតិកម្ពុជាតាម រយៈ ព្រឹត្តិ ប័ត្រ, បណ្ណសារ Charles Meyer ឬតាមរាជកិច្ច ប៉ុន្តែឯកសារទាំងនោះមិនមានចំនួនច្រើនដូចឯកសារ ក្នុងសម័យអាណានិគមនិយមបារាំងទេ។

បណ្ណសារដ្ឋានជាតិកម្ពុជា ក៏បានទទួលនូវឯកសារសមយ័សាធារណរដ្ឋប្រជាមានិតុកម្ពុជា(ឆ្នាំ១៩៧៩-១៩៨៩) ពីទីស្តីការគណៈរដ្ឋមន្ត្រីផង ដែរ ប៉ុន្តែឯកសារទាំងនោះទើបតែរៀបចំ និងធ្វើចំណាត់ថ្នាក់។ ចំពោះបណ្ណសារថ្មីៗរបស់រាជរដ្ឋាភិបាល បណ្ណសារដ្ឋានជាតិកម្ពុជា មិនទាន់អនុញ្ញាត ឱ្យធ្វើការស្រាវជ្រាវជាសាធារណៈឡើយ ។