សំណុំឯកសារតុលាការឆ្នាំ១៩៧៩ ស្តីពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

សំណុំឯកសារនេះជាចម្លើយរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម ផ្តល់ជូនតុលាការអំពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងសម័យ ខ្មែរក្រហម។ ឯកសារនេះគេបានរៀបចំឡើងក្នុង ឆ្នាំ១៩៧៩  បន្ទាប់ពីការធ្លាក់ចុះនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយភាគច្រើននៃចម្លើយនេះ ត្រូវបានគេបកប្រែជាភាសាបារាំង និងភាសាអង់គ្លេស។  អ្នកស្រាវជ្រាវត្រូវមានការអនុញ្ញ៉ាតពីទីស្តីការគណៈរដ្ឋមន្ត្រី  ទើបអាចអានឯកសារដើម នេះបាន។