កាសែត

បណ្ណសារដ្ឋានជាតិកម្ពុជា មានតំកល់ទុកនូវកាសែតតាំងពី ឆ្នាំ១៩២០ រហូតដល់បច្ចុប្បន្ន ចំនួន១៩២ ចំណងជើង។ មានកាសែតមួយចំនួន ប៉ុណ្ណោះដែលមានគ្រប់លេខ តាមលំដាប់ថ្ងៃ ខែត្រឹមត្រូវ។ កាសែតដែលបានបោះពុម្ពមុនឆ្នាំ ១៩៥៧ គឺបានបោះពុម្ពតែភាសាបារាំង ឬភាសាខ្មែរ (តិចជាងនេះគឺភាសាវៀតណាម   និងភាសាចិន មាន ពីឆ្នាំ១៩៥៨)។ កាសែតខ្លះដែលចេញនៅឆ្នាំដំបូងបង្អស់ គឺឋិតក្នុងសភាពពុកផុយ ស្រួយ មិន អាចដាក់ឱ្យ ស្រាវជ្រាវបាន ប៉ុន្តែមធ្យោបាយមួយគត់ គឺស្វ្រាជ្រាវឯកសារជាមីក្រូហ្វីល ។