សំណុំរូបថត

សំណុំនេះមានរូបថតស ខ្មៅ ច្បាប់ដើម ពីសម័យសង្គមរាស្ត្រនិយម-សាធារណរដ្ឋខ្មែរ និងរូបថតសមយ័ អាណានិគមនិយមបារាំង ដែលយក ពីសំណុំឯកសារហ្វុងរ៉េស៊ីដង់ស៊ុបប៉េរីយើ ហើយត្រូវបានបញ្ចូនទៅកន្លែងថែរក្សា ការពារ។  ព័ត៍មានរូបថត ដែលមានក្នុងបណ្ណសារដ្ឋានជាតិកម្ពុជា  អនុញ្ញាតិឱ្យធ្វើការស្រាវជ្រាវតាមរយៈចំណាត់ថ្នា់ក់ និងប្រធានបទ ឫចំណងជើង រួមជាមួយរូបថតរបស់លោក Charles Meyer និងរូបថត ដែលបានពីប្រភពផ្សេងៗទៀត។ សំណុំព័ត៍មាននៃរូបថតនេះ បច្ចុប្បុន្នមានជាង ១០.០០០សន្លឹក ស្តីពីកម្ពុជានាសម័យពាក់ កណ្តាល សតវត្សទី១៩ ទៅដល់ ឆ្នាំ ១៩៨០ ។

ជំនួយក្នុងការស្រាវជ្រាវៈ ការប្រើប្រាស់ព័ត៍មានរូបថតតាមរយៈប្រពន្ធ័អេឡិចត្រូនិច  ដែលមានចំនួនរូបថត ទៅដល់ (C.8,500 images) គឺស្រាវជ្រាវដោយយោងទៅលើចំណងជើងនៃពាក្យ ឫប្រធានបទ និងយោងទៅលើការស្រាវជ្រាវផ្សេងៗ នៃចំណងជើងនៃពាក្យតែប៉ុណ្ណោះ ។