ឯកសារហ្វីល

ថ្មីៗនេះបណ្ណសារដ្ឋានជាតិកម្ពុជាបានបង្កើតផ្នែកបណ្ណសារសោតទស្សន៍មួយផ្នែកដែលមានទំហ៊ំតូចនៅឡើយ ប៉ុន្តែមានសកម្មភាពបានដោយ សារមានការពង្រឹងបន្លែមពីរាជរដ្ឋាភិបាល និងពីប្រភពឯកជនមួយចំនួន។ ឯកសារនេះរួមមានហ្វីលភាពយន្តមួយចំនួនផលិតក្នុងឆ្នាំសតវត្សឆ្នាំ ១៩៦០ ដែលជាព្រះរាជអំណោយ របស់ព្រះករុណាព្រះបាទ នរោត្តមសីហនុ ជូនដល់ បណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងឆ្នាំ ២០០៥ ។