សំណុំផែនទី-ប្លង់

សំណុំនេះមាននៅក្នុងផ្នែកមួយនៃសំណុំដែលចេញពីហ្វុងរ៉េស៊ីដង់ស៊ុបប៉េរីយើឌុយកាំបូដ។ ផែនទីប្លង់ត្រូវបានរកឃើញក្នុងពេលរៀបចំសំណុំ ឯកសារក្នុងហ្វុងរ៉េស៊ីដង់ស៊ុបប៉េរីយើឌុយកាំបូដ ហើយត្រូវបានគេជួសជុលឡើងវិញ ដោយទុកនៅកន្លែងពិសេសដោយឡែករួមមានៈ ផែនទីប្លង់ ប្រទេសកម្ពុជា-ខេត្តនានា ប្លង់ដី-ប្លង់អាគារផ្សេងៗ ប្រកាសផ្សាយពាណិជ្ជកម្ម និងខិតប័ណ្ឌនយោបាយផ្សេងៗ ដែលភាគច្រើនបានបោះពុម្ព នៅសម័យអាណានិគមនិយមបារាំង ដែលមានឯកសារស្របគ្នាទៅនឹងឯកសាររ៉េស៊ីដង់ស៊ុបប៉េរីយើ ដែលក្នុងនោះមានពត៍មានបន្លែមទាក់ទង ទៅនិង ខ្លឹមសាររបស់ផែនទី និងប្លង់ ដែលមានរៀបរាប់ខាងលើនេះ។ ផែនទី ប្លង់ផ្សេងៗ ទៀត ដែលបានប្រមូលពីសំណុំឯកសារហ្វុងរ៉េស៊ីដង់ស៊ុបពេរីយើ ហើយត្រូវបានបញ្ចូនទៅកន្លែងថែរក្សាការពារ ដើម្បីធ្វើការជួសជុល ។

  • សំណុំផែនទី ប្លង់នេះមានចំនួន ៥៨៦ ផ្ទាំង
  • ជំនួយក្នុងការស្រាវជ្រាវ តាមរយៈ សៀវភៅកាតាឡុក