ឯកសារហ្វុងរ៉េស៊ីដង់ស៊ុបពេរីយើ ឆ្នាំ១៨៦៣-១៩៥៤ (RSC)

ជាឯកសារជំនាន់អាណានិគមបារាំង ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៤ ដែលនិយាយពីការគ្រប់គ្រងរដ្ឋបាលពីថ្នាក់ឃុំ ដល់ថ្នាក់ជាតិ មានប្រវែង ប្រហែល ១.៨០០ម៉ែត្រ លីណេអែ ហើយដែលមានបរិមាណច្រើន និង សំបូរបែបជាងគេនៅក្នុងបណ្ណសារដ្ឋានជាតិកម្ពុជា។ មួយភាគធំនៃសំណុំ ទាំងនេះ បានធ្វើចំណាត់ថ្នាក់ឡើងវិញ ហើយបានបញ្ចូលចំណងជើងក្នុងកុំព្យូទ័រ បានចំនួនជាង ៤០ ០០០សំណុំ ដើម្បីបំរើឱ្យការស្រាវជ្រាវបច្ចុប្បន្ន។

ឯកសារសម័យអាណានិគមនេះ បានរៀបចំធ្វើចំណាត់ថ្នាក់តាមប្រពន្ធ័ Paul Boudet ដែលជាប្រពន្ធ័មានការប្រើប្រាស់ដូចគ្នា នៅបណ្ណសារ ដ្ឋានជាតិប្រទេសវៀតណាម និងប្រទេសបារាំង។ ប្រសិនបើលោកអ្នកមិនធ្លាប់ប្រើប្រព័ន្ធចំណាត់ថ្នាក់ Paul Boudet នេះទេ សូមលោកអ្នកអាន នូវសេចក្តីផ្តើមនៃប្រពន្ធ័ចំណាត់ថ្នាក់នេះជាមុនសិន មុននឹងចូលទៅមើលកាតាឡុក ។

( ភ្ជាប់បន្ថែម រឺ ទាក់ទងទៅនឹងប្រព័ន្ធចំណាត់ថ្នាក់ Paul Boudet )

  • ចំនួននៃសំណុំឯកសារនេះមានជាង ៤០០០០ សំណុំ និងមានប្រវែង C 1.800 linear meters
  • ជំនួយក្នងការស្រាវជ្រាវ៖ ព័ត៍មានឯកសារអាចស្វែងរកតាមពាក្យណាមួយនៃចំណងជើង រី តាមលេខចំណាត់ថ្នាក់យោងទៅតាមប្រព័ន្ធ Paul Boudet .