ការរៀបចំនូវការស្រាវជ្រាវរបស់អ្នក

ការស្រាវជ្រាវបណ្ណសារ អាចធ្វើឱ្យអ្នកស្រាវជ្រាវមានការរំជួលចិត្ត ឬ រំភើបចិត្ត និងប្រឹងប្រែងស្រាវជ្រាវអស់ពីសមត្ថភាព និយាយជារួម គឺប្រើប្រាស់នូវពេលវេលាដ៏មានតម្លៃ។​ បណ្ណសារ ជាច្រើនមានភាពលំបាក ស្មុគស្មាញក្នុងការស្រាវជ្រាវ ជាងសៀវភៅដែលនៅទីនោះមានការរៀបចំតាមតារាងអក្សរ គីសំណុំទាំង នោះមិនមានប្រធានបទណាមួយទោល ឬតែឯកឯងទេ។ បណ្ណសារដ្ឋានជាតិកម្ពុជា ត្រូវផ្តល់ការណែនាំជាមុនដល់អ្នកដែលមកធ្វើការស្រាវជ្រាវ ឬទស្សនានៅបណ្ណសារដ្ឋានជាតិកម្ពុជា និងបានកំណត់នូវអត្តសញ្ញាណ ដែលទាក់ទងទៅនឹងឯកសារជាច្រើន ដែលអ្នកស្រាវជ្រាវគួរតែចំណាយពេល ពីរប្ញុបីម៉ោងសំរាប់ស្រាវជ្រាវ និងអានឯកសារ។ ប្រសិនបើការស្រាវជ្រាវនោះមានភាពស្មុគស្មាញ ប្ញុការស្រាវជ្រាវនេះមានការលំអិតច្រើនអ្នកប្រ ហែលជាត្រូវធ្វើការអាន ប្ញុស្រាវជ្រាវដោយម៉ត់ចត់អោយបានច្រើនជាងនេះទៀត ។

ឧៈ សំរាប់ការសរសេរអត្ថបទ ជាពិសេសទាក់ទងទៅលើប្រធានបទមួយ យ៉ាងតិចណាស់ក៏ត្រូវប្រើពេលបីទៅបួនថ្ងៃ ក្នុងការគិតទៅលើ ប្រធានបទនោះ ។

នៅពេលដែលអ្នកស្រាវជ្រាវអញ្ជើញមកដល់បណ្ណសារដ្ឋានជាតិកម្ពុជា មន្ត្រីដែលមានភារកិច្ចនៅក្នុងសាលអាននឹងអាចជួយអ្នកឱ្យរកបាន នូវឯកសារ ដោយអ្នកអាចប្រាប់គេអំពីអ្វីដែលអ្នកចង់បាន ឬត្រូវការ ហើយគេនឹងជួយកំណត់យ៉ាងជាក់លាក់នូវទីកន្លែងឯកសារ និងប្រភេទសំណុំ ឯកសារដែលពាក់ព័ន្ធទៅនឹងឯកសារដែលអ្នកត្រូវការ និងជួយផ្តល់យោបល់នូវកន្លែងណាដែលអ្នកគួរចាប់ផ្តើមធ្វើការស្រាវជ្រាវ។

មន្ត្រីបណ្ណសារដ្ឋានជាតិកម្ពុជា និងជួយនូវការពិគ្រោះយោបល់យ៉ាងច្រើន ដល់ការស្រាវជ្រាវរបស់អ្នក ប្រសិនជាអ្នកកំពុងធ្វើការស្រាវជ្រាវ ជាលើកដំបូង ប្ញុអាននូវសាវតា  ប្ញុអំពីប្រធានបទរបស់អ្នក។  បណ្ណសារដ្ឋានជាតិកម្ពុជា សូមផ្តល់នូវយោបល់ដល់អ្នកថា ដំបូងអ្នកត្រូវមើល ប្ញុអាន សៀវភៅជាច្រើន សព្វវចនាធិប្បាយ និងការងារបោះពុម្ពផ្សេងៗទៀត ប្ញុប្រសិន បើអ្នកមានកិច្ចការស្រាវជ្រាវពី ពង្សាវតា អ្នកត្រូវដាក់ឈ្មោះ ថ្ងៃ ខែ ឆ្នាំ នៃការមកដល់របស់ពង្សាវតានោះ  ។ ល។

ជាដំបូងនៃការស្រាវជ្រាវ ត្រូវប្រើប្រាស់នូវប្រភពជាបន្ទាប់បន្សំ ដោយមិនត្រូវប្រកាន់យកប្រភពតែមួយគត់ ដែលទាក់ទងទៅនឹងប្រធាន បទនោះទេ នេះហើយគឺជារបៀបស្រាវជ្រាវរបស់វា។ ប៉ុន្តែការស្រាវជ្រាវ នឹងជួយនាំមុខអ្នកបង្ហាញនូវពត៍មានពីប្រីពភផ្សេងៗទៀត ហើយនិង អាចប្រាប់ផ្លូវដល់អ្នកអំពីកន្លែងណា ដែលអ្នកត្រូវការចាប់ផ្តើម ធ្វើការស្រាវជ្រាវ ពេលដែលអ្នកមកទស្សនាបណ្ណសារដ្ឋានជាតិកម្ពុជា ។

ជារួមគឺការស្រាវជ្រាវមានសារៈសំខាន់ណាស់ ចំពោះការនឹកឃើញ ប្ញុការចងចាំថា ឯកសាររបស់បណ្ណសារដ្ឋានជាតិកម្ពុជា បានរៀបចំហើយ នៅក្នុងសំណុំឯកសារផ្សេងៗពិគ្នីា  ដោយយោងទៅលើប្រភពកំណើតនៃសម័យកាល  ដែលគ្របដណ្តប់ដោយច្បាប់ដើមនៃសំណុំឯកសារទាំងនោះ (បណ្ណសារជាទស្សនាវដ្តី ដែលបោះពុម្ពផ្សាយជាសៀវភៅ) ប្ញុទ្រង់ទ្រាយផ្សេងៗទៀត ដូចជាផែនទី-ប្លង់ ដែលមានទ្រង់ទ្រាយធំទូលំទូលាយ ហើយដែល បានរក្សាទុកនៅដាច់ដោយឡែកពីសំណុំឯកសារដទៃទៀត។ ម៉្យាងទៀតមានកាតាឡុក និងទិន្នន័យជាច្រើន នៃសំណុំឯកសាររបស់ បណ្ណសារដ្ឋានជាតិកម្ពុជា ដែលមាននៅក្នុងករណីច្រើនទៀត ដែលអាចធ្វើការស្រាវជ្រាវបាន ដោយយោងទៅលើចំណាត់ថ្នាក់នៃប្រធានបទ និងគន្លឹះ នៃពាក្យ ហើយក៏មិនមានសំណុំឯកសារណាមួយ ដែលពាក់ព័ន្ធទៅនឹងប្រធានបទតែមួយឯកឯងនោះឡើយ។ កាតាឡុក គឺជាបញ្ជីទិន្នន័យព័ត៌ មាន ឯកសារ ដែលជាចំណែកមួយនៃ ទិន្នន័យព័ត៌មានដទៃទៀតដែលមាននៅក្នុង បណ្ណសារដ្ឋានជាតិកម្ពុជា។ នៅពេលណាដែលអ្នកអាចរកបាន និងកំណត់ បានដោយជាក់លាក់នូវកន្លែងណាដែលអ្នកគួរចាប់ផ្តើម អ្នកពិតជាអាចស្វែងរកព័ត៌មានបានដោយពិតប្រាកដ។ ដូច្នេះជាដំបូង គឺជាការចាំបាច់ធ្វើ ឱ្យអ្នកស៊ាំនឹងទម្លាប់របស់ខ្លួនអ្នកផ្ទាល់  ជាមួយនឹងចំណែកឯកសារដែល បណ្ណសារដ្ឋានជាតិកម្ពុជាមាន ហើយអ្នកនឹងយល់ថា តើគេរៀបចំឯកសារ ទាំងនេះយ៉ាងដូចម្តេច។

នៅបណ្ណសារដ្ឋានជាតិកម្ពុជា មធ្យោបាយផ្សេងទៀតសំរាប់ការកំពុងចាប់ផ្តើមធ្វើការស្រាវជ្រាវរបស់អ្នក នៅកន្លែងសាលអាន នៃបណ្ណសារ ដ្ឋានជាតិកម្ពុជា គឺជារួមអ្នកមានលទ្ធភាពមើល ប្ញុអានជាដំបូងក្នុងុកាតាឡុក ដើម្បីអោយស្គាល់ច្បាស់នូវសំណុំឯកសារណាដែលអ្នកត្រូវការអាន ដែលនឹងនាំមកនូវចំណុចប្រសព្វគ្នា ទៅលើការពិគ្រោះយោបល់ នៃឯកសារណាមួយប៉ុណ្ណោះ ។

បណ្ណសារដ្ឋានជាតិកម្ពុជា មានសៀវភៅផ្នត់ព័ត៌មានខ្លះៗ ដែលផ្តល់អោយអ្នកស្រាវជ្រាវ  នូវមូលដ្ឋានគោលសំរាប់អតិថិជន ណាដែល មិនស្គាល់ និងព័ត៌មានអំពីរបៀបណែនាំក្នុងការស្រាវជ្រាវបណ្ណសារ ។ ព័ត៌មានទាំងនេះអាចរកបាននៅកន្លែងសាលអាននៃបណ្ណសារដ្ឋានជាតិ ជាភា សាខ្មែរ ប្ញុជាភាសារបារាំង ។